ការគាំទ្រផ្នែកយុទ្ធសាស្ត្រសម្រាប់ខ្សែច្រវាក់តម្លៃគ្រាប់ស្វាយចន្ទី

ចេញ​ផ្សាយ​ 25 May 2026
3
គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បន្តសម្រេចបាននូវគោលដៅសំខាន់ៗរបស់គម្រោងតាមរយៈការផ្តល់គ្រឿងចក្រកសិកម្មសំខាន់ៗ រួមមានម៉ាស៊ីនគោយន្តចំនួន ១០ គ្រឿង និងឧបករណ៍កសិកម្មមួយចំនួនបន្ថែមទៀតដល់ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីនៅសហគមន៍កសិកម្មអូរពងមាន់ នៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលដៅពង្រឹងសមត្ថភាពអ្នកផលិតក្នុងស្រុក សំដៅបង្កើនសមត្ថភាពកែច្នៃ ដើម្បីសម្រេចបាននូវការប្រកួតប្រជែងខ្សែច្រវាក់ផលិតគ្រាប់ស្វាយចន្ទីចូលទៅក្នុងទីផ្សារពិភពលោក។
ធនាគារពិភពលោក (World Bank) ក្នុងភាពជាដៃគូរជាមួយរាជដ្ឋាភិបាល រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ក្រសួងធនធានទឹក និងឧតុនិយម (MoWRAM), ក្រសួងអភិវឌ្ឍន៍ជនបទ (MRD), និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កំពុងធ្វើការរួមគ្នាដើម្បីកសាងវិស័យកសិកម្មប្រកបទៅដោយភាពធន់ និងមានបច្ចេកវិទ្យាជាងមុន។