គ្រួសារកសិករម្នាក់ៗច្រើនតែជួបការលំបាកយ៉ាងខ្លាំងនៅពេលស្វែងរកជំនួយហិរញ្ញវត្ថុ និងជំនួយឥតសំណងសម្រាប់កែលម្អផលិតកម្មកសិកម្មរបស់ពួកគាត់។ បើប្រៀបធៀបជាមួយសហគមន៍កសិកម្ម មានឥទ្ធិពលច្រើនអនុញ្ញាតឱ្យសមាជិករបស់ខ្លួន បង្កើតប្រាក់ចំណេញរួមគ្នាទៅក្នុងប្រព័ន្ធកសិកម្មមួយច្បាស់លាស់ និងទទួលបានអត្ថប្រយោជន៍ពីការគាំទ្រហិរញ្ញវត្ថុ ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ។
ជាមួយគ្នានេះ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក និងអនុវត្តដោយអន្តរក្រសួង (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម) បានផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% ដើម្បីធានានិរន្តភាពកសិកម្ម និងប្រព័ន្ធហិរញ្ញវត្ថុបានប្រសើរជាងមុន សម្រាប់ការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិកម្មខ្នាតតូច។
ជាក់ស្តែង គោយន្តចំនួន៣គ្រឿង ក្នុងចំណោមធាតុចូលកសិកម្មដ៏ទៃទៀតគាំទ្រដោយគម្រោង CASDP ត្រូវបានប្រគល់ជូនសហគមន៍កសិកម្មប្រាសាទសំបូររុងរឿង នៅខេត្តកំពង់ធំ ដែលនឹងជួយបង្កើនផលិតកម្ម និងអាជីវកម្មគ្រាប់ស្វាយចន្ទីស្រស់ និងស្ងួតដែលកំពុងមានតម្រូវការខ្ពស់។
ដើម្បីឱ្យស្របតាមផែនការ ទាំងកម្រិតសហគមន៍ និងក្រុមអ្នកផលិត កំពុងរៀបចំបង្កើនការដាំដុះស្វាយចន្ទីដើម្បីបានគោលដៅផលិតគ្រាប់ស្វាយចន្ទីស្រស់ឱ្យបានចំនួន ១៨២៧ តោន និងគ្រាប់ស្វាយចន្ទីស្ងួតចំនួន ១៤៦២ តោនក្នុងរយៈពេលបីឆ្នាំខាងមុខ។